នារសៀលថ្ងៃពុធ ១៥កើត
ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែ មេសា ឆ្នាំ២០២៣ វេលាម៉ោង
០២:០០, ឯកឧត្តម រស់
សីលវ៉ា រដ្ឋលេខាធិការ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ
អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) អមដោយ ឯកឧត្តម អគ្គលេខាធិការរង នៃ អ.គ.ហ., ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល
ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់,
មន្ត្រីជំនាញ នៃ អ.គ.ហ.
បានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាលើសេចក្តីព្រាងទស្សនាទានស្តីពីការសិក្សាបច្ច័យនៃជំងឺកូវីដ-១៩
និងសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន
មកលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា។ កិច្ចប្រជុំនេះ មានការចូលរួមពី
លោកបណ្ឌិតទីប្រឹក្សាបច្ចេកទេស របស់ អ.គ.ហ.
និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគោលនយោបាយ។